ដំណោះស្រាយច្នៃប្រឌិតសម្រាប់កម្ពុជា។
Empowering sustainable development through innovative equity and debt financing
អំពីអាយអេស៤ខេអេច
ក្រុមហ៊ុន អាយអេស៤ខេអេច អេសិត មេនេចម៉ិន ម•ក គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត ដែលបានបង្កើតឡើងក្រោមច្បាប់សហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។
អាជីវកម្មចម្បងរបស់ក្រុមហ៊ុនមាន3ផ្នែកគឺ ការគ្រប់គ្រងមូលនិធិ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាកម្មផ្តល់ប្រឹក្សា។
អាយអេស៤ខេអេច ត្រូវបានជំរុញដោយការប្តេជ្ញាចិត្តចំពោះការអនុវត្តល្អបំផុតផ្នែកពាណិជ្ជកម្ម ការអនុលោមតាមបទប្បញ្ញត្តិ ការគាំទ្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាម្ចាស់ផ្ទះ ការទទួលខុសត្រូវចំពោះអ្នកពាក់ព័ន្ធនិងអ្នកវិនិយោគទាំងអស់ និង
គោលការណ៍និរន្តរភាពសកលរបស់ UNGC
តើ IS4KH ធ្វើអ្វី?
ការគ្រប់គ្រងមូលនិធិ
អាយអេស៤ខេអេច គ្រប់គ្រងការបែងចែកជាក់លាក់នៃមូលនិធិដោយអនុលោមតាមទស្សនៈវិស័យ គោលដៅស្របតាមយុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន និងមានគោលការណ៍វិនិយោគ ដោយការទទួលខុសត្រូវ។ រួមទាំងវិនិយោគិនរាជរដ្ឋាភិបាល សហគមន៍ និងគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ក្នុងនិរន្តរភាពជាសកល។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាយអេស៤ខេអេច ផ្តោតលើឱកាសអភិវឌ្ឍក្នុងស្រុកលើ DCM ថាមពលស្អាត ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាមធ្យមយ៉ាងទូលំទូលាយនៅក្នុងចំណាត់ថ្នាក់ UNSD ISIC។
ការគ្រប់គ្រងទ្រព្យសកម្ម
អាយអេស៤ខេអេច គ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ស្ថាប័ន និងបទពិសោធន៍ជានិយោគិន HNWI ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគដោយ ឯករាជ្យក្រោមបទប្បញ្ញត្តិនៃយុត្តាធិការច្បាប់ប្រទេសដែលអាចអនុវត្តបាន។ ក្រុមហ៊ុនកំណត់ប៉ារ៉ាម៉ែត្រវិនិយោគស្របតាមគោលបំណង តម្រូវការ និងហានិភ័យនៃនិយោគិននីមួយៗ។ អាយអេស៤ខេអេច គ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជនដើម្បីបង្កើនទ្រព្យសម្បត្តិតាមពេលវេលា ដោយធ្វើតាមផែនការផ្ទាល់ខ្លួនដែលឆ្លុះ បញ្ចាំងពីការអត់ធ្មត់ចំពោះហានិភ័យ និងគោលដៅហិរញ្ញវត្ថុរបស់អតិថិជន។
សេវាប្រឹក្សាយោបល់
អាយអេស៤ខេអេច ផ្តល់សេវាកម្មប្រឹក្សាយោបល់ដែលទាក់ទងនឹងសកម្មភាព វិនិយោគរបស់ក្រុមហ៊ុន។ អាយអេស៤ខេអេច អាចជួយអ្នកវិនិយោគយ៉ាងសកម្មក្នុងការបង្កើតផែនការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ និងក្នុងការយល់ដឹងអំពីវិស័យគោលដៅគ្រប់គ្រងមូលនិធិរបស់ អាយអេស៤ខេអេច ក្នុងកំរិតមួយ សម្រាប់ទំនាក់ទំនងជាមួយអតិថិជន អាយអេស៤ខេអេច អាចផ្តល់ជំនួយប្រឹក្សាយោបល់សម្រាប់គម្រោងនានា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពល កាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សេចក្តីថ្លែងការណ៍ដោយនាយក
តាមគំនិតរបស់នាយក របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយអនុលោមតាម CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់នូវទិដ្ឋភាពពិត និងយុត្តិធម៌នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 និងលទ្ធផលនៃប្រតិបត្តិការរបស់ខ្លួន និងលំហូរសាច់ប្រាក់សម្រាប់ឆ្នាំនោះបានបញ្ចប់។
ពិគ្រោះដោយឥតគិតថ្លៃ
We would like to hear more from you, Contact us now if you want to have a free consultation.